keovanny

                                                                                                                                                                                                  

                                                                                                                                                                                                       សេចក្តីថ្លែងអំណរគុណ

                             ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឪពុក    អ្នក ម្តាយ​ដែលបាន ចិញ្ចឹមបីបាច់​ ថែរក្សា នឹងផ្តល់ឱកាស

ឲ្យកូនបានរៀនសូត្ររហូតមកដល់សព្វថ្ងៃនេះ។ 

                          ជាបន្ទាប់មក ទៀត ខ្ញុំបាទ សូម ថ្លែង​អំណរគុណ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមានសម្តេចទាំង ៣ជា ប្រមុខដឹកនាំយ៉ាងឈ្លៀសវៃ​   

បានរំដោះខ្ញុំបាទ ដ៏ដូចជាប្រជាជន​កម្ពុជា ទាំងមូល នៅថ្ងៃ៧មករា​ឆ្នាំ១៩៧៩  ឲ្យរួចផុតពី របប​​ ប្រល័យ ពូជសាសន៍ប៉ុលពត ជារបបដ៏ខ្មៅងងឹតស្មើនឹងនរក ហើយធ្វើឲ្យសង្គមកម្ពុជា ធ្លាក់កម្រិតសូន្យ។ ដូចនេះហើយបានជា ប្រជាជនគ្រប់រូប បានប្រសិទ្ធិនាម ថា (ថ្ងៃ​៧មករា ជា ថ្ងៃកំណើតទី ២របស់ខ្ញុំ)   ។ 

                     ក្នុងពេលនេះផងដែរខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតី តេជោ

ហ៊ុន សែន បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនលើគ្រប់វិស័យ ហើយធ្វើឲ្យមានអ្វីៗទាំងអស់ ដូចជា    ​សាលារៀន​ មន្ទីរ​ពេទ្យ  ផ្លូវថ្នល់  ស្ពាន   វត្តអារាម...  ជាដើម។ល។ ចាប់ពីទីក្រុង រហូតដល់ជនបទ។ ជាពិសេសទៅទៀតនោះ សម្តេច និងលោកជំទាវបណ្ឌិតបាន ជួយឧបត្ថម  វិទ្យាល័យ ស្វាយរៀង​នូវ​ អំណោយ ដ៏ថ្លៃថ្លា មានអាគារសិក្សាជាច្រើនខ្នង រួមមានអគារមួយខ្នងមាន១០បន្ទប់ អាគារមួយខ្នងមាន០៨បន្ទប់ចំនួន ០២ អាគារ អាគារផ្សេងៗនិងសម្ភារជាច្រើនទៀត។ ខ្ញុំបាទសូមប្តេជ្ញាចិត្តថា​ នឹងខិតខំធ្វើការងារ ឲ្យបានល្អប្រសើរ និងតបស្នងសងគុណរបស់សម្តេចនិងលោកជំទាវ

បណ្ឌិតជាដាច់ខាត។

                     ជាមួយគ្នានេះដែរ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច មហាពោធិសាល ជា ស៊ីម ដែលបានផ្តល់អំណោយ ដ៏ថ្លៃថ្លា

នូវអាគារសិក្សាមួយ​ ខ្នង ពីរជាន់មាន១០បន្ទប់ ។និងសម្ភារជាច្រើនទៀត។

                  ក្នុងពេលនេះដែរខ្ញុំបាទសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម  នាយឧត្តមសេនីយ ហុក  ឡងឌី  អតីតស្នងការនរគបាលជាតិ ដែលបានយកចិត្តទុក្ខដាក់ អស់ពីកម្លាំងកាយ​ចិត្ត​ ជួយឧបត្ថម្ភ ដល់វិទ្យាល័​យ ស្វាយរៀងយ៉ាងសន្ធឹកសន្ធាប់​ដែលមិនអាចកាត់ថ្លែបាន។

នេះជាគុណូបការៈគុណដែលធ្វើឲ្យខ្លួនខ្ញុំបាទជាគ្រូ​នៅវិទ្យាល័យ​ស្វាយរៀង​មិនអាចបំភ្លេចបាននិងចងចាំក្នុងចិត្តជានិច្ច  ។ សូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម

នាយឧត្តមសេនីយ ហុក ឡងឌី ទៅកាន់សុគតិភព និងបែរក្រោយឲ្យពរលោកជំទាវ ម៉ែន ភក្តី  កូ​ន  ​ចៅ ជាពិសេស ​ឯកឧត្តម ឌី វិជ្ជា សូមឲ្យ លោក មានសេក្តីសុខ សុភមង្គលគ្រប់ទិវា រាត្រី  និងទួលបានជោគជ័យ គ្រប់ប្រការ  ដើម្បីជួយអភិវឍ្ឍ ខេត្តស្វាយរៀង ជាពិសេស វិទ្យាល័យ ស្វាយរៀង ឲ្យ

រីកចំរើនជាឡំដាប់។

 

 

  

                   

 

 

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola